នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១៥៥៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ ចំរើន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន និងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា។ ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ ឯកឧត្តម ប្រាក់ ចំរើន បានចែកសារុងជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ។ ក្រៅពីពិធីបើកការដ្ឋាន ឯកឧត្តម ប្រាក់ ចំរើន ក៏បានអញ្ជើញចុះទៅពិនិត្យផ្លូវបេតុងដែលបានសាងសង់រួច មានប្រវែង១,០៧២ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ខេត្តកណ្តាល។ ការកសាងផ្លូវចំនួនពីរខ្សែរខាងលើនេះ ត្រូវបានឯកឧត្តម ប្រាក់ ចំរើន ចូលរួមឧបត្ថមថវិកាចំនួន២៤លានរៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន